ភ្នំពេញ៖ រថយន្តសណ្តោងដឹកដែកមួយគ្រឿង បេីកលឿនជាន់ហ្រ្វាំងមិនស៊ី ក៏ជ្រុលទៅបុកនឹងរថយន្តតូយូតា ព្រូស ដែលកំពុងធ្វើដំណើរស្របគ្នា ចំពីក្រោយ រុញកាត់ទទឹងផ្លូវ បណ្តាលអោយ រងការខូចខាត តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៩ នឹង ១៥នាទីយប់ ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៩ ជិតផ្សារស្ទឹងមានជ័យថ្មី ផ្លូវ ២១៧ សង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្ត ម៉ាក់តូយូតា ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-5493 ជិះគ្នា ៤នាក់ ទាំងអ្នកបើកបរ ធ្វើដំណើរតាមផ្លូវ ២១៧ ក្នុងទិសដៅ ពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែ មានបុរសម្នាក់ បើករថយន្តសណ្តោងដឹកដែក ម៉ាក់ ហ៊ីយ៉ានដាយ ពណ៌ស-លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-5799 ក្នុងទិសដៅ ស្របគ្នា ហើយល្បឿនលឿន ជាន់ហ្រ្វាំងមិនស៊ី ក៏ជ្រុលទៅបុកនឹងរថយន្តតូយូតាព្រូស ពីក្រោយពេញទំហឹង បណ្តាលអោយរថយន្ត រេចង្កូតកាត់ទទឹងផ្លូវ កៀបជាប់នឹងរថយន្តដឹកដែក រងការខូចខាត ក្រពឹតមួយចំហៀងខាងឆ្វេង តែមិនមានគ្រោះថ្នាក់ដល់មនុស្សដែលជិះនៅក្នុងរថយន្តនោះទេ។ ដោយឡែក ខាងរថយន្តបង្ក រងការខូចខាត ខ្ទេចផ្នែកខាងមុខបន្តិចបន្តួច ហើយភ្លាមនោះដែរអ្នកបើកបរ បានចុះពីលើរថយន្ត រត់គេចទាំងអត់ស្បែកជើង ប្រហែល ១០០ម៉ែត្រ ពីកន្លែងកើតហេតុ ក៏ត្រូវបងប្អូនអ្នកឃើញហេតុការណ៍ ដេញឃាត់បានមកវិញ ហើយប្រគល់អោយសមត្ថកិច្ចយកទៅសាកសួរ ។
ក្រោយពេលកើតហេតុ ភាគីខាងរថយន្តបង្កចេញថ្លៃជួសជុល ទៅភាគីរថយន្តរងគ្រោះ ដេីម្បីបញ្ចប់រឿង៕

បេីករថយន្តសណ្តោងដឹកដែក លឿនពេកមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តព្រូសពីក្រោយ រងការខូចខាត
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:09:00 PM
Rating:
No comments: