ភ្នំពេញ៖ ដោយសារតែជីវភាពគ្រួសារប្តីខំធ្វេីការគ្មានថ្ងៃសម្រាក រកលុយចិញ្ចឹម និងផ្គត់ផ្គន់គ្រួសារ បែរជាប្រពន្ធអោយនៅតែផ្ទះ មេីលថែកូនម្នាក់សោះ នៅមិនបាន ដេីរផឹកស៊ី ខណៈប្តីមកដល់ផ្ទះមិនឃេីញនៅផ្ទះ សួររក កូនប្រាប់ថាម៉ាក់កំពុងអង្គុយផឹកស៊ីនៅហាងមួយកន្លែង ទប់កំហឹងលែងបានទៅវាយដល់កន្លែងផឹកស៊ី បង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាង និងសមត្ថកិច្ចកាលពីវេលាម៉ោង ១០ នឹង ២០នាទីយប់ ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៩ នៅ ហាងយីហោជំនោលីលី តាមបណ្តោយផ្លូវ ២៧១ ស្ថិតក្នុងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុ គេឃើញស្ត្រីជាប្រពន្ធបានមកអង្គុយផឹកស៊ីនៅហាងខាងលេី ដោយមានមនុស្សពីរនាក់ លុះមកដល់វេលាកេីតហេតុ ស្រាប់តែប្តីមកដល់ អូសចេញមកក្រៅ វាយបង្កការភ្ញាក់ផ្អេីល ដល់អ្នកជិតខាង និងអ្នកធ្វេីដំណេីររាយការណ៍ ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ។
បេីតាមការណ៍បង្ហេីបពីបុរសជាប្តីបានឲ្យដឹងថា រូបគាត់បានចេញពីផ្ទះទៅធ្វេីការងារ បាត់ដោយអោយប្រពន្ធនៅផ្ទះមេីលថែកូនប្រុសម្នាក់ លុះពេលដែលគាត់មកពីធ្វេីការវិញ មកដល់ផ្ទះបែរជាមិនឃេីញប្រពន្ធ ពេលសួរកូនប្រាប់ថា ម៉ាក់ទៅផឹកនៅក្នុងហាងយីហោជំនោលីលី ទេីបទប់កំហឹងលែងបានតាមរកដល់កន្លែង អូសដៃចេញមកក្រៅវាយតែម្តង។
ក្រោយកេីតហេតុ សមត្ថកិច្ចចុះមកដល់ចំណុចកេីតហេតុ ធ្វេីការសម្របស្រួលហៅទៅផ្ទះដេីម្បីដោះស្រាយ៕

ប្តីមកពីធ្វេីការ ប្រពន្ធនៅអាល័យតែស្រា ទប់លែងបានផ្អេីលឈុល ពេញហាងជំនោលីលី
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:27:00 PM
Rating:
No comments: