(ព្រៃវែង)៖ ក្រោយដាក់គ្រឿងចក្រជីកដីលើកទំនប់ព័ទ្ធ យកដីអូរមេទឹក,,, ឈ្មួញមានឥទ្ធិពលខ្លាំងបានគំរាម អ្នកអ្នកកាសែត! មិនអោយផ្សាយរឿងលោកជាដាច់ខាច! លោកលើកឡើងថា៖ មុនជួបលោក មុនថតគ្រឿងចក្រលោក មុនផ្សាយ ត្រូវមានសំបុត្រ! បេសកម្ម! ពីមេភូមិ មេឃុំ និងចៅហ្វាយស្រុក! ជាមុនសិន! ទើបជួបលោកបាន ផ្សាយបាន ៖ បើមិនដូច្នេះទេច្បាស់ជារឿងគ្នាហើយ។
មេឈ្មួញបានថ្លែងបែបនេះកាលពីថ្ងៃទី ១៦,០៦,២០១៩ បន្ទាប់ពីរូបគេដាក់គ្រឿងចក្រ ជីកដីលើកទំនំនប់ព័ទ្ធយក ដីអូរសាធារណៈទំហំជិត ១ហិកតា និងជាអាងស្តុបទឹក សម្រាប់ស្រោចស្រព្វផលកសិកម្មដែលនៅជុំវិញ ស្ថិតនៅជាប់ខាងត្បូងផ្លូវជាតិលេខ ៨ ចំណុចអូរក្រចាប ភូមិក្រចាប ឃុំព្រៃខ្លាស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ចំពោះការលើកទំនប់នេះដែរ អាជ្ញាធរ និងមន្ត្រីជំនាញ ហាក់បីដូនជា៖ ធ្វើមិនដឹងមិនឮស្ពឹកសសៃឆ្លើយដាក់គ្នា!។
សេចក្ដីរាយការណ៍បានឲ្យ អ្នកសារព័ត៌មាន ដឹងថា! គ្រឿងចក្រដែលកំពុងលើកទំនប់ ព័ទ្ធយកដីបាតអូរក្រចាប នៅចំណុចខាងលើនោះ ។ ជារបស់លោក អ៊ឹង ម៉េងហ៊ាង (ហៅ ឆលីហ៊ាង) ដែលមានតួរនាទី ជាសមាជិកសភាពាណិជ្ជកម្ម ខេត្តព្រៃវែង!។
ប្រភពមួយទៀតបានអោយដឹងថា! (ដីបាតអូរក្រចាប) ទំហំជិត ១ហិកតា និងជាអាងស្តុកទឹកនេះ បានក្លាយជាកម្មសិទ្ធលោក (ឆលីហ៊ាង) តាមរយៈការប្រមូលទិញ ពីកសិករដោយមានការ ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន ហើយលោក ឆលីហ៊ាង បានរត់ការធ្វើប្លង់ ទើបហ៊ាន លើកទំនប់វ៉ាត់យក!។
ដើមចមដំបូងដីនៅចំណុចនោះ កន្លងមកពលរដ្ឋ ២គ្រួសារ បានទៅអាស្រ័យផល លើដីនោះ រួចលក់មកឲ្យលោក ឆ លីហ៊ាង រយៈពេលជិត ២ឆ្នាំមកនេះ ក្នុងតម្លៃទាប ជាហេតុនាំអោយលោក ឆលីហ៊ាង រត់ការធ្វើប្លង់ស្របច្បាប់!។ មិនតែប៉ុណ្ណោះ លោក ឆ លីហ៊ាង បានលូកយកដីបាតអូរ ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន រួចជាស្រេច ដោយសំអាងថា ទិញពីពលរដ្ឋនិងមានការទទួលស្គាល់ពីអាជ្ញាធរភូមិ ឃុំ ស្រុក!។
ចំពោះការលើកឡើងខាងលើលោក អ៊ឹង ម៉េងហ៊ាង មិនបានបកស្រាយទេ! បែរជាលោកលើកឡើងថា! មុនជួបលោក មុនថតគ្រឿងចក្រលោក មុនផ្សាយ ត្រូវមានសំបុត្រ! បេសកម្ម! ពីមេភូមិ មេឃុំ និងចៅហ្វាយស្រុក! ជាមុនសិន! ទើបជួបលោកបាន ផ្សាយបាន៖ បើមិនដូច្នេះទេច្បាស់ជារឿងគ្នាហើយ។
ឯលោក អ៊ុច អេង មេភូមិក្រចាប បានឲ្យដឹងថា ដីដែលលោក អុឹង ម៉េង ហ៊ាង (ហៅ ឆ លីហ៊ាង) កំពុងកាយខាងជើង ដើមអាកាស្យានោះ ជាដីបាតអូរប្រាកដមែន។ លោកទទួលស្គាល់ថា៖ ដីនោះពីមុនមកជាដីអូរសាធារណៈពិតមែន ប៉ុន្តែមួយរយៈនេះត្រូវបានលោក ឆ លីហ៊ាង ប្រមូលទិញ!។
លោក យឹម យ៉ន មេឃុំព្រៃខ្លា មិនអាចសុំការបំភ្លឺបានទេ កាលល្ងាចថ្ងៃទី ១៦,០៦,២០១៩ នេះ ដោយទូរស័ព្ទចូលហើយលោកមិនទទួល ចំណែកលោក ជុំ សុភី ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តព្រៃវែង បានថ្លែងថា! លោកមិនដឹងទេរឿងនោះ សូមសួរទៅអភិបាលបាលស្រុក។
ចំពោះលោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ បានថ្លែងថា! រឿងនោះលោកបានដឹងហើយ ព្រោះមានពលរដ្ឋរាយការណ៍មកលោកដែរ ប៉ុន្តែនៅព្រឹកស្អែកទី ១៧ នេះលោកនឹងចុះពិនិត្យ។
សូមរម្លឹកថា! មេឈ្មួញឈ្មោះ អ៊ឹង ម៉េងហ៊ាង (ហៅឆ លីហ៊ាង) នេះកំពុងល្បីល្បាញ រឿងជីកកាយរំលោភដីបឹង មេទឹក អូរ ស្ទើរគ្រប់កន្លែង! កាលឆ្នាំ ២០១៨ ពលរដ្ឋនៅស្រុកស្វាយអន្ទរ បានផ្ទុះការតវ៉ាជាច្រើនលើកច្រើនសារ រឿងលោក ឆ លីហ៊ាង កាយរំលោភយកដីបាតអូរក្រចាបនេះ។ លុះនៅពេលថ្មីៗនេះ លោក ឆ លីហ៊ាង បានទៅកាយ រំលោភយកដីបាតអាង ទួលបារាយណ៍អណ្ដែត ក្រុងព្រៃវែង ទៀត បង្កបញ្ហារហូតអាជ្ញាធរ តម្រូវអោយផ្អាកសកម្មភាព ទើបលោកយកគ្រឿងចក្រ មកលើកទំនប់ព័ទ្ធ ដីបាតអូរក្រចាបនេះវិញ៕ គីមហៀប

ឈ្មួញមានឥទ្ធិពល ដាក់គ្រឿងចក្រលើកទំនប់! ព័ទ្ធយកដីអូរក្រចាប! អាជ្ញាធរស្រុកស្វាយអន្ទរ ស្ពឹកសសៃ!
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
9:07:00 PM
Rating:
No comments: