មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ប្រវត្តិឯករាជ្យជាតិ ក្នុងឆ្នាំ ១៩៦៣

ផ្សាយថ្ងៃទី ០៩ វិច្ឆិកា ២០២៤

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)


ប្រវត្តិ សង្ខេប ថ្ងៃបុណ្យ ឯករាជ្យ ជាតិ ៩ វិច្ឆិកា (សូមទស្សនាវីដេអូខាងក្រោម)
កម្ពុជា ក្រោមអាណាព្យាបាល បារាំង ប្រការដែលបារាំងឈានជើងមកប្រទេសកម្ពុជា លើកនេះគឺមិនមែនកម្ពុជា ហៅមកដូចរជ្ជកាលព្រះបាទ អង្គឌួងនោះឡើយ ។ បារាំងមកដោយសំឡឹង ឃើញប្រយោជន៍របស់គេ ដែលខ្លួនបានបាត់បង់ដែនដីអាណានិគមមួយចំនួននោះ គួបផ្សំនឹកឃើញដល់កម្ពុជា ធ្លាប់អញ្ជើញគេមកធ្វើអាណាព្យាបាលផងដែរ ។
ខ្លឹមសារចំណុចសំខាន់នៃសន្ធិសញ្ញាកម្ពុជា និងបារាំង , ថ្ងៃ ទី ១១ សីហា ១៨៦៣ ផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ។ ព្រះចៅអធិរាជ បារាំងបានសន្យាថា នឹង រៀបចំប្រទេសកម្ពុជា ឲ្យស្ថិតក្នុងសន្តិភាព និងរបៀបរៀបរយការពារ ចំពោះការវាយលុកទាំងឡាយ មកពីខាងក្រៅ និងជួយខ្មែរ ក្នុងការហូតពន្ធគយ ផ្ដល់ភាពងាយស្រួល ក្នុងការធ្វើគមនាគមន៍ តាមផ្លូវសមុទ្រ ។ ជាថ្នូរវិញ ប្រទេសកម្ពុជា ព្រមធ្វើសម្បទាន ដល់ ប្រទេស បារាំង នូវដីម្ដុំជ្រោយចង្វា និងបើកសិទ្ធិឲ្យបារាំង កាប់ឈើក្នុងព្រៃ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីយកទៅស្ថាបនាកប៉ាល់ ។ ទោះបី ខាង ភាគី ខ្មែរ ចាញ់ ប្រៀប ខាង ភាគី បារាំង ខ្លះ ក៏ ដោយ ក៏ មតិ ខ្មែរ ខ្លះ យល់ ថា ខ្មែរ អាច ទទួលយក សន្ធិសញ្ញា ថ្ងៃ ទី ១១ ខែសីហា ឆ្នាំ ១៨៦៣ បាន ព្រោះ បារាំង ពុំ បាន ដកហូត អំណាច ពី ព្រះរាជា ខ្មែរ នៅឡើយ ។
សន្ធិសញ្ញា ថ្ងៃ ទី ១១ សីហា ១៨៦៣ ស្តីពីអាណាព្យាបាលបារាំង លើប្រទេសកម្ពុជា នេះត្រូវបានសៀមដែលជាគូប្រជែងនឹងបារាំង ប្រឆាំង យ៉ាងខ្លាំង ។ ដើម្បីដោះស្រាយបញ្ហានេះ បារាំងបានយល់ព្រមប្រគល់ ខេត្តបាត់ដំបង និង សៀមរាប ទៅឲ្យសៀម ដែលក្រោយមក ទាមទារ បាន មក វិញ ។ នៅ ដើមឆ្នាំ ១៨៦៤ បារាំង បាន គាប សង្កត់ រាជរដ្ឋាភិបាល បាងកក តាម ផ្លូវ ទូត និង ផ្លូវ យោធា ដើម្បី ឲ្យ រាជរដ្ឋាភិបាល បាងកក បញ្ជូន ត្រា ព្រះខ័នរាជ្យ និង មកុដរាជ្យ សម្រាប់ ពិធី រាជាភិសេក ព្រះបាទ នរោត្ដម ជា ព្រះមហាក្សត្រ ពេញ លក្ខណៈ នៅ រាជធានី ឧដុង្គ នា ថ្ងៃ ទី ៣ ខែមិថុនា ឆ្នាំ ១៨៦៤ ។ មក ដល់ ឆ្នាំ ១៨៦៧ បារាំង និង សៀម បាន ស្រុះស្រួល យល់ព្រម ចំពោះ បញ្ហា ខ្មែរ ដែល ពី មុន មក មាន ទំនាស់ ដោយសារ សៀម មាន អង់គ្លេស នៅ ពីក្រោយ ឯ បារាំង ចង់ ផ្ទេរ ការ កាន់កាប់ ខ្មែរ ពី សៀម ។
ម្យ៉ាងទៀត បរិយាកាស ធូរស្រាល ខ្លះ ៗ បាន កើត មាន ឡើង រវាង បារាំង និង អង់គ្លេស ព្រោះប្រទេស ទាំង ពីរ បាន ក្លាយ ទៅ សម្ព័ន្ធមិត្ត ក្នុង ការ ប្រឆាំង នឹង ចិន គឺ ចលនា ថៃ ភិ ញ ( ឈ្មោះ សមាគម សម្ងាត់ នៅ ប្រទេស ចិន ) ងើបឡើង ប្រឆាំង នឹង អ្នក កាន់ អំណាច ជាតិ ផង និង ពួក បរទេស ផង ។ សន្ធិសញ្ញា ថ្ងៃ ទី ១៥ កក្កដា ១៨៦៧ មាន ន័យ ថា បារាំង ព្រម ប្រគល់ ខេត្តបាត់ដំបង និង សៀមរាប ទៅ ឲ្យ សៀម ។ ឯ សៀម ព្រម ទទួលស្គាល់ សិទ្ធិ របស់ បារាំង ក្នុង ការ ដាក់ របប អាណាព្យាបាល មក លើ កម្ពុជា ។ ម្យ៉ាងទៀត បារាំង សន្យា ថា មិន បញ្ចូល ប្រទេស ខ្មែរ ជា អាណានិគម ដូច កម្ពុជា ក្រោម ឡើយ ។ ក្នុង ការ ត្រួត ត្រា ដំបូង បារាំង ធ្វើ វិធី ត្រជាក់ ។ បន្ទាប់ មក នៅ ថ្ងៃ ទី ១៧ ខែមិថុនា ឆ្នាំ ១៨៨៤ បារាំង បាន ឡោម ព័ទ្ធ រាជ វាំង ហើយ គំរាមកំហែង ព្រះបាទ នរោត្តម បង្ខំ ឲ្យ ព្រះ អង្គ ចុះ ព្រះ ហស្ត លេខា លើ អនុសញ្ញា មួយ ដែល បាន ដកហូត អំណាច ទាំងឡាយ របស់ ព្រះ អង្គ ។
ដំណាក់កាល ចុង ក្រោយ បារាំង បាន ធ្វើ ឲ្យ កម្ពុជា ក្លាយជា ដែនដី សម្រាប់ ផ្គត់ផ្គង់ ផល កសិកម្ម ឲ្យ បារាំង ដោយ បញ្ចូល កម្ពុជា ទៅ ក្នុង សហព័ន្ធ ឥណ្ឌូចិន បារាំង ។ ទុក្ខវេទនា ប្រជាជន កម្ពុជា ក្នុង សម័យ អាណានិគម បារាំង បារាំង បាន ជំរិត ទារពន្ធ ដារ យ៉ាងធ្ងន់ធ្ងរ មាន តាំងពី ពន្ធ មនុស្ស ពន្ធ ដី ពន្ធ លំនៅ ដ្ឋា ន ពន្ធ សត្វពាហនៈ ពន្ធ យានជំនិះ ពន្ធ របរ អាជីវកម្ម ។ ល ។ ដើម្បី បង់ពន្ធ ជា ប្រាក់ កាស ឲ្យ បារាំង កសិករ បាន ខិតខំ ពង្រីក ដំណាំ ឧស្សាហកម្ម មាន កៅស៊ូ ជាដើម ព្រមទាំង ពង្រីក ដំណាំ ដទៃ ទៀត មាន ស្រូវ ពោត សណ្ដែក ។ ល ។ ប៉ុន្តែ ទិន្នផល ដំណាំ មិនសូវ ល្អ ទេ ។ ផល ស្រូវ ក្នុង មួយ ហិច តា បាន ត្រឹមតែ ពី ១ តោន ដល់ ២ តោន ប៉ុណ្ណោះ ។ ដូចនេះ ហើយ កសិករ ក្រីក្រ ក៏ ក្លាយទៅជា អ្នក ជាប់បំណុល ពួក ឈ្មួញកណ្ដាល និង ឈ្មួញ បរទេស ។ ចំណែក កា ប្រាក់ វិញ មាន កម្រិត ខ្ពស់ ណាស់ គឺ ពី ១០០% ដល់ ១៥០% ជួនកាល ២០០% ក្នុង មួយ ឆ្នាំ ។
ការ តស៊ូ របស់ ប្រជាជន កម្ពុជា ដោយសារ ការ កេង ប្រវ័ញ្ច និង ការ គាបសង្កត់ ពី ពួក បារាំង ខ្លាំង ពេក ប្រជារាស្ត្រ ខ្មែរ បាន ងើប បះបោរ ប្រឆាំង នឹង បា រាំងជា បន្តបន្ទាប់ ដូច ជា ចលនា តស៊ូ របស់ ក្រឡាហោមគង់ (១៨៨៥-១៨៨៦), ចលនា តស៊ូ របស់ ពិស្ណុលោក ឈូក (១៨៨៥-១៨៨៦) ។ ទោះបី ចលនា តស៊ូ ទាំងនេះ ត្រូវ បាន បង្ក្រាប យ៉ាង ឃោរឃៅ ពី សំណាក់ កងទ័ព បារាំង ក៏ ដោយ តែ បាន រីក ផុសផុល មិន ឈប់ ឈរ រហូត ដល់ រជ្ជកាល ព្រះបាទ ស៊ី សុវត្ថិ មុនី វង្ស (១៩២៧-១៩៤១) និង បន្ត មក ដល់ រជ្ជកាល ព្រះបាទ នរោត្តម សីហ នុ ក្នុង រាជ្យ ទី ១ (១៩៤១-១៩៥៥) ។ កម្ពុជា នៅ ចុង សម័យ អាណានិគមនិយម ព្រះបាទ នរោត្តម សីហ នុ បាន សោយរាជ្យ ក្នុង អំឡុង ពេល នៃ សង្គ្រាមលោក លើក ទី ២ ។ ពេល នោះ ដោយ ជប៉ុន មានជោគ ជ័យ នៅ ចុង បូព៌ា និង អាស៊ី អាគ្នេយ៍ កម្ពុជា ក៏ បាន ធ្លាក់ ក្រោម ការ ត្រួតត្រា ពីរ ជាន់ គឺ បារាំង និង ជប៉ុន ។ (កាសែតឯករាជ្យជាតិ មានបំណងស្រាវជ្រាវប្រវត្តិខ្លះៗ សម្រាប់លោកអ្នកនាងអានប៉ុណ្ណោះ បើសិនជាមានការខុសឆ្គងដោយប្រការណានោះ សូមមេត្តាខន្តីអភ័យទោស)
សិក្សាជាមួយ កាសែតឯករាជ្យជាតិ លោកអ្នកនឹងទទួលបានចំណេះដឹងជាច្រើន ឥតដែនកំណត់.....

យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី Wing 016 85 63 66

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66



យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ ទំនាក់ទំនងទូរស័ព្ទលេខ 099 63 93 67


សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ប្រវត្តិឯករាជ្យជាតិ ក្នុងឆ្នាំ ១៩៦៣ ប្រវត្តិឯករាជ្យជាតិ ក្នុងឆ្នាំ ១៩៦៣ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:00:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.