(ស្ទឹងត្រែង)៖ ពលរដ្ឋមួយគ្រួសារបានដាក់ពាក្យបណ្ដឹង ទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង! ដោយបានប្ដឹង ចោទប្រកាន់មកលើមន្ត្រីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងម្នាក់ថា៖ បាននាំបក្ខពួកខ្លួនព្រួតគ្នា ប្រើអំពើហិង្សាវាយដំមកលើពួកគាត់ពីរនាក់ប្ដីប្រពន្ធ បណ្ដាលឲ្យរងរបួសធ្ងន់ ធ្លាក់ឈាមអាចនឹងរលូនកូន កំពុងមានផ្ទៃពោះ ២ខែ ដែលករណីហិង្សានេះបានកើតឡើងកាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៩ នៅភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា! មន្ត្រី PM ដែលរងបណ្ដឹងឈ្មោះ ជា សំណាង (ហៅអឿន)ជាមន្ត្រីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។ រីឯជនរងគ្រោះឈ្មោះ ព្រុំ គឿន ប្រពន្ធឈ្មោះ សាត ស្រីម៉ៅ អ្នកទាំងពីរ រស់នៅភូមិឃុំកើតហេតុខាងលើ!។ បើតាមការបញ្ចាក់ពីជនរងគ្រោះផ្ទាល់ បាននិយាយថា៖ នៅថ្ងៃកើតហេតុខាងលើ បុគ្គលឈ្មោះ ជា សំណាង (ហៅអឿន) ដែលជាមន្រ្តីកងរាជអាវុធហត្ថ ព្រមទាំងបក្ខពួកជាច្រើននាក់ បានយកដើមចេកមកដាំនៅលើដីរបស់ពួកគាត់ ខណៈនោះ ជនរងគ្រោះបានទៅសួរនាំ និងឃាត់ ដោយសួរថា៖ ហេតុអីបានជា យកដើមចេកមកដាំលើដីរបស់ខ្ញុំ? ពេលនោះ ក៏ប៉ះទង្គិចពាក្យសម្ដីគ្នារវាងជនរងគ្រោះនិងឈ្មោះ ជា សំណាង ហៅអឿន ដោយប្រកែកគ្នាចុះឡើងៗ ស្រាប់តែឈ្មោះ ជា សំណាង និងបក្ខបានស្ទុះមកវាយលើជនរងគ្រោះជាប្ដី។ មិនតែប៉ុណ្ណោះក្រុមលោក ជា សំណាង បានព្រួតគ្នាវាយ ប្រពន្ធជនរងគ្រោះដែលកំពុងមានផ្ទៃពោះជាង ២ខែ បណ្ដាលអោយរងរបួសធ្ងន់ទាំងប្ដី និងប្រពន្ធ។ ប្ដីប្រពន្ធរងគ្រោះបានអោយដឹងថា ពួកគាត់ មានការក្ដៅក្រហាយប្រតិកម្មខ្លាំងណាស់!។ ចំពោះទង្វើមន្រ្តី PM រូបនេះ ដែលខ្លួនជាអ្នកកាន់ច្បាប់ មន្ត្រីអនុវត្តច្បាប់ មានតួនាទីបម្រើពលរដ្ឋបែរជា មិនបម្រើពលរដ្ឋ ថែមទាំងយកអំណាចបក្ខពួក មកវាយធ្វើបាបពួកគាត់គ្មានប្រណីដៃបែបនេះសោះ?។ គ្រួសារមួយនេះបានលើកជាសំនួរថា តើពលរដ្ឋទន់ខ្សោយ ចាំតែរងគ្រោះ ចាំតែទឹកភ្នែក រងការគំរាមកំហែង ពីសំណាក់អ្នកមានអំណាចមានលុយបែបនេះឬ? តើយុត្តិធម៌មានទេសម្រាប់អ្នកក្រទន់ខ្សោយដូចរូបគាត់?។ ឆ្លើយតបនិងករណីខាងលើ លោក ជា សំណាង បាននិយាយថា៖ លោកមិនមានភារកិច្ចនិយាយជាមួយសារព័ត៌មានទេ។ ករណីនេះមជ្ឍដ្ឋានខាងក្រៅកំពុងរង់ចាំមើលការអនុវត្តច្បាប់ របស់មន្រ្តីតុលាការ ខេត្តស្ទឹងត្រែង ក្រោយទទួលបណ្ដឹងពីជនរងគ្រោះ កាលពីថ្ងៃទី ១០,០៦,២០១៩ នេះ។ ទោះជាយ៉ាងណាគេសង្ឃឹមថា! លោក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង និងមានចំណាត់ការតឹងតែងមិនឱបក្រសោបការពារ មន្ត្រីក្រោមឱវាទ ដែលបានប្រើអំពើហិង្សាមកលើពលរដ្ឋក្នុងជម្លោះដីធ្លីខាងលើនោះទេ៕GR1

បុរសម្នាក់ ប្តឹងមន្រ្តី PM ខេត្តស្ទឹងត្រែង រឿងប្រើអំពើហិង្សា ទៅលើរូបគាត់ និងប្រពន្ធស្ទើររលូតកូន!
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
9:46:00 PM
Rating:
No comments: