ភ្នំពេញ៖ នារីម្នាក់ជិះម៉ូតូឈប់ចាំស្តុបក្រហម ស្រាប់តែមានបុរសម្នាក់សង្ស័យស្រវឹង ជិះម៉ូតូមកពីក្រោយបុកពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៩ នៅស្តុបម៉ុងឌីយ៉ាល់ តាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវលេខ២៣០ស្ថិតក្នុងសង្កាត់ផ្សារដេីមគរ ខណ្ឌទួលគោក។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញនារីម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BC 8191 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៣០ក្នុងទិសដៅពីកេីតទៅលិចខណះមកដល់ចំណុចកេីតហេតុដោយសារតែស្តុបក្រហមក៏ឈប់ចាំស្តុបភ្លាមនោះក៏មានបុរសម្នាក់ជិះម៉ូតូស្កូបពីពណ៍ស ពាក់ស្លាកលេខភ្នំពេញ1FK 7676 សង្ស័យស្រវឹងជិះម៉ូតូធ្វេីដំណេីរក្នុងល្បឿនលឿនមកពីក្រោយជ្រុលបុកពីក្រោយពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ខ្លួនឯងចំណែកភាគីនារីរងរបួសស្រាល។
ក្រោយពេលកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌទួលគោករងចាំដោះស្រាយពេលក្រោយ៕
នារីម្នាក់ជិះម៉ូតូឈប់ស្តុប ត្រូវបុរសម្នាក់ជិះម៉ូតូបុកពីក្រោយរបួសធ្ងន់ខ្លួនឯង
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:31:00 PM
Rating:
No comments: