ភ្នំពេញ៖ រថយន្តកាមរីឆ្លាមមួយគ្រឿងបោះពួយទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយផ្នែកខាងលិចពេញទំហឹងបណ្តាលរថយន្តខ្ទេចផ្នែកខាងមុខបែក រាយប៉ាយខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៩ស្ថិតចំណុចស្ពានអាកាសផ្សារដីហុយផ្នែកខាងលិច តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តកាមរីឆ្លាមមួយគ្រឿងពណ៌ស្កពាក់ស្លាកលេខភ្នំពេញ2P-4861ធ្វើដំណើរទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសពេញទំហឹងបណ្តាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខយ៉ាងដំណំចំណែកអ្នកបើកបរមិនឃើញនៅនិងកន្លែងកើតហេតុនោះទេ។រីឯបង្កាន់ដៃស្ពានរងការខូចខាតតិចតួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

បើករថយន្តកាមរីឆ្លាមលឿនពេក ជ្រុលទៅបុកបង្កាន់ស្ពានអាកាសផ្សារដីហុយ ខូចខាតយ៉ាងដំណំ
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:12:00 PM
Rating:
No comments: