ភ្នំពេញ៖ រថយន្តធុនដ្រាមួយគ្រឿងបើកបោះពួយយ៉ាងលឿនទៅបុកបង្កូលភ្លើង បំភ្លឺផ្លូវមួយដើមដាច់អូសជាច្រើនម៉ែត្រម្ចាស់ទុករថយន្តចោលរត់គេចខ្លួនបាត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ នឹង ១០នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៩ ស្ថិតចំណុចស្តុបវង្វង់មូលអាងទឹក តាមបណ្តោយផ្លូវព្រះសីហនុកែងនិងផ្លូវមុនីរ៉េត ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតគេឃើញរថយន្តធុនដ្រាមួយគ្រឿង ពណ៌ខ្លាញ់ក្តាម ពាក់ស្លាកលេខ ភ្នំពេញ 2AY-3841 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងស្តាំដៃ ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម ដាច់ដល់គល់អូសជាច្រើនម៉ែត្រ រថយន្តបង្កទៅមុខលែងរួច ចំណែកអ្នកបើកបរគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

បើករថយន្តធុនដ្រា បោះពួយទៅបុកបង្គោលភ្លើងមួយដើមបាក់រាបដល់ដី
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:11:00 PM
Rating:
No comments: