កិច្ចប្រតិបត្តិការបង្ក្រាបខ្សែរយៈបណ្តាញជួញដូរគ្រឿងញៀនឆ្លងដែន ពីឡាវ មកកម្ពុជា (ករណី A3.469) ដែលមានអង្គការចាត់តាំង
ក្រោយពីដំណើរការតស៊ូករណី "A3.469" ដោយសហការជាមួយជាមួយនាយកដ្ឋានស៊ើបការ បច្ចេកទេស របស់ផែនសន្តិសុខ ។ នៅវេលាម៉ោង ១៨.៤០នាទី ថ្ងៃទី០៤ខែមិថុនាឆ្នាំ២០១៩នៅចំណុច ខាងមុខ ប្រៃសណីយ៌ សង្កាត់វត្តភ្នំ ខ័ណ្ឌ ដូនពេញ រាជធានីភ្នំពេញ កម្លាំងជំនាញ"ក៩" នៃមន្ទីរប្រឆាំងគ្រឿងញៀនបានបើកកិច្ចប្រតិបត្តិការបង្ក្រាប ករណីជួញដូរគ្រឿងឆ្លងដែន ខុសច្បាប់ ។
☆ លទ្ធផល: ១•ចាប់ឃាត់ខ្លួន ជនសង្ស័យ០៣នាក់(ស្រី០១)។
២• ចាប់យកវត្ថុតាង:
ថ្នាំញៀនប្រភេទម៉េតំហ្វេតាមីនICE ទម្ងន់ប្រមាណជាង ២០០០ក្រាម។
☆រឿងរ៉ាវករណី :
១•មេក្លោង:
- មេខ្លោងនៅឡាវ(មិនស្គាល់ឈ្មោះ) បានបញ្ជូនគ្រឿង ញៀនជាបន្តបន្ទាប់ អោយឈ្មោះវង្ស សុខន ភេទស្រី (ចាប់ខ្លួន) ខេត្តស្ទឹងត្រែង ។
- ឈ្មោះវង្ស សុខន ភេទស្រី"មេក្លោងនៅស្ទឹងត្រែង" បានដឹកជញ្ជូនគ្រឿងញៀន យកមកលក់អោយឈ្មោះសៅ សំណាង ភេទ ប្រុស"មេខ្លោងនៅភ្នំពេញ" ដោយប្រគល់នៅចំណតរថយន្តនៅមុខពេទ្យកាល់ម៉ែត្រ) ក្នុង១លើកៗពី២គីឡូក្រាមទៅ ១០គីឡូក្រាម។
- ឈ្មោះ សៅ សំណាងបាន បញ្ជារ បែងចែកជួញដូរថ្នាំញៀននេះ សំរាប់ភ្នំពេញនិងខេត្តកំពង់ស្ពឺ.តាកែវ:
១• នៅភ្នំពេញ: -ឈ្មោះ ផន ពិសី ប្រពន្ធរបស់ណាង (ចាប់ខ្លួន ដកហូតថ្នាំញៀនជាង ១០០០ ក្រាមនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨)។
- ឈ្មោះ ហ៊ីម ពៅ ភេទស្រី និង ឈ្មោះហ៊ីម ជុ ភេទស្រី(ចាប់ខ្លួន ដកហូតបានថ្នាំញៀន ៧០០០ក្រាមច នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩)។
២• នៅខេត្តកំពង់ស្ពឺ.តាកែវ:
- ឈ្មោះ សោម សារ៉ាវ័ន្ត ភេទប្រុស (ចាប់ខ្លួនជាមួយឈ្មោះសៅ សំណាង និងឈ្មោះ វង្ស លី ដកហូតថ្នាំញៀនជាង ២០០០ ក្រាម នៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៩)។
☆ សរុប:
លទ្ធផលបង្ក្រាបករណីA9.469":
- ចាប់ជន សង្ស័យ៦នាក់
(ស្រី៣) ។
- ដកហូតវត្ថុតាង
ថ្នាំញៀនប្រភេទម៉េតំហ្វេតាមីនទម្ងន់ជាង គីឡូក្រាម។
☆-បំផ្លាញខ្សែរយៈ ចាត់តាំងជួញដូរគ្រឿងញៀនឆ្លងដែនពីឡាវ-កម្ពុជា "មួយ"។
កិច្ចប្រតិបត្តិការបង្ក្រាបខ្សែរយៈបណ្តាញជួញដូរគ្រឿងញៀនឆ្លងដែន
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:05:00 PM
Rating:
No comments: