ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៩នេះ កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបំបែកសំណុំរឿង ឃាតកម្មមិត្តភក្តិសម្លាប់មិត្តភក្តិខ្លួនឯង ដោយធ្វេីការឃាត់ខ្លួនជនដៃដល់បានម្នាក់ ហេីយបន្តយកមកចង្អុលទីតាំងដែលជនដៃដល់ធ្វេីសកម្មភាព។
នេះបើយោងតាមមន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ស្ត្រីម្នាក់ឈ្មោះ គឹម យ៉ាទាង អាយុ ៤០ ឆ្នាំ ដែលត្រូវបានកូនស្រីអាយុ ១៧ឆ្នាំ ប្រកាសស្វែងរកម្តាយរបស់ខ្លួននោះ ឥឡូវនេះបានដឹងច្បាស់ហើយ គឺជាករណី ឃាតកម្មមិត្តភក្តិសម្លាប់មិត្តភក្តិខ្លួនឯង។ ស្ដ្រីជាម្តាយឈ្មោះ គឹម យ៉ាទាង អាយុ ៤០ឆ្នាំ បានបាត់ចេញពីផ្ទះកាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១៩ នៅចំណុចផ្ទះលេខ ៤០ ផ្លូវលេខ១ ៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។ ហេីយកូនស្រីរបស់ស្ត្រីដែលបាត់ខ្លួនបានរៀបរាប់តាមរយៈបណ្តាញសង្គម Facebook កាលពីសប្តាហ៍មុនថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០១៩ ម្តាយរបស់នាងបានទៅផ្ទះមិត្តភក្តិ (ម្តុំផ្សារកណ្តាល) ជាផ្ទះដែលជំពាក់លុយគាត់ និងមានការរាប់អានគ្នាផង ក៏បាននាំកូនតូចរបស់ម្ចាស់ផ្ទះនោះ អាយុប្រហែល ៧ឆ្នាំ ទៅដេកផ្ទះរបស់គាត់នៅទួលសង្កែ ១យប់។
រហូតដល់វេលាម៉ោង ៩ព្រឹក ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០១៩ ម្តាយរបស់នាងក៏បានយកម៉ូតូធូដេ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១៩០៥ (មិនចាំពីមុខអក្សរ) បានដឹកកូនតូចត្រឡប់ទៅផ្ទះរបស់គាត់វិញ ហើយក៏បាត់រហូតតែម្តង។ ដោយក្នុងអំឡុងពេលបាត់ខ្លួនទៅនោះ ម្តាយនាងមានលុយមួយចំនួន និងគ្រឿងអលង្ការជាប់ខ្លួនផងដែរ។ បេីតាមសម្តីកូនតូចនោះបានប្រាប់ថា ពេលដែលដាក់រូបគេចុះហើយ អ៊ុំស្រី (ស្ត្រីដែលបាត់ខ្លួន) ក៏ជិះម៉ូតូចេញទៅទិសខាងត្បូងបាត់ទៅ។ ក្រោយពីកើតហេតុ កូនស្រីរបស់ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមរកម្តាយរបស់នាង ត្រឡប់មកវិញផង។ ជាមួយនេះកូនស្រីរូបនេះបានអំពាវនាវដល់ប្រជាពលរដ្ឋណា ដែលប្រទះឃើញ ឬក៏ស្គាល់ម្តាយរបស់នាង ដែលមានភិនភាគដូចក្នុងរូបថត សូមជួយផ្តល់ដំណឹងឱ្យនាងតាមរយៈលេខទូរស័ព្ទ ០៩២ ៤៤៤ ៦៥៣ ដោយក្តីអនុគ្រោះផងចុះ។
គួររំលឹកផងដែរថា កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅច្រាំងទន្លេត្រើយខាងលិច ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ មានបុរសម្នាក់បានជិះទូកមកបង់សំណាញ់សណ្តរតាមមាត់ទន្លេ ខណៈពេលដែល បង់មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែ បុរសខាងលេីបង់សំណាញ់លើកមកដាក់លើទូក ស្រាប់តែប្រទះឃើញដៃមនុស្សម្ខាង និងជើងមនុស្សម្ខាង ដោយមិនបានឃើញខ្លួនមនុស្សឡើយ ភ្លាមៗនោះ ដោយមានការភ័យខ្លាចពេក ប្រជានេសាទបានទុកសំណាញ់ចោលរួចជិះទូកទៅបាត់៕

កម្លាំងកងអាវុធហត្ថ រាជធានីភ្នំពេញ បំបែកសំណុំរឿងឃាតកម្មមិត្តភក្តិ សម្លាប់មិត្តភក្តិខ្លួនឯង
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:04:00 PM
Rating:
No comments: